[វីដេអូ]គន្លឹះថែរក្សាមុខ ៤យ៉ាងសម្រាប់បុរស

 
[វីដេអូ]គន្លឹះថែរក្សាមុខ ៤យ៉ាងសម្រាប់បុរស

បុរសភាគច្រើនមិនសូវខ្វល់ខ្វាយអំពីការថែរក្សាសម្រស់ទេ ដោយគិតថាវាមិនមែនជារឿងចំបាច់ទៅវិញ។ផ្ទុយទៅវិញប្រសិនបើអ្នកងាកមកថែរក្សាសម្រស់វិញនោះនឹងធ្វើឲ្យអ្នកមានភាពទាក់ទាញ មានទំនុកចិត្ត និងមានមន្តស្នេហ៍ច្រើនជាក់ជាមិនខាន។

ដើម្បីជៀសវាងស្បែកស្ងួត ស្រអាប់និងខ្មៅ អ្នកគួរអនុវត្តតាមរបៀបថែរក្សាស្បែកមុខងាយៗទាំងនេះដូចតទៅ៖

  1. លាងសំអាតមុខ

ការលាងសំអាតផ្ទៃមុខគឺជាទំលាប់មួយដ៏ល្អសំរាប់បុរសបើទោះបីជាស្បែកមុខរបស់អ្នកមិនមានមុនក៏ដោយ ប៉ុន្តែអ្នកក៏ត្រូវចេះលាងសំអាតមុខដែរ ពីព្រោះបរិស្ថានដែលយើងរស់នៅសព្វថ្ងៃពោលពេញទៅដោយជាតិពុល ផ្សែងធូលី និងសារធាតុផ្សេងៗជាដើម។ ដូចគ្នានេះដែរ ស្បែកមុនរបស់បុរសមានជាតិខ្លាញ់និងក្រាស់ជាងស្ត្រី ហេតុនេះហើយបុរសៗគួរតែប្រើផលិតផលលាងសំអាតផ្ទៃមុខឲ្យត្រូវ និងសាកសមនឹងស្បែកមុខរបស់ខ្លួន។

  1. ប្រើប្រាស់ឡេការពារកំដៅថ្ងៃ

បុរសមួយចំនួនមិនខ្វល់ខ្វាយអំពីការលាបឡេការពារកំដៅថ្ងៃទេនៅពេលចេញទៅក្រៅ ដូចជា ចេញទៅដើរលេងសមុទ្រជាដើម។ កត្តានេះហើយដែលធ្វើឲ្យស្បែកមុខបុរសឡើងក្រហម ជាំ និងខ្មៅជាដើម។ដូចនេះអ្នកគួរលាបឡេការពារកម្តៅថ្ងៃដែលមានកំរិត SPF អប្បបរមា 30 ហើយសូមលាបវានៅលើមុខក៏ដូចជាដៃរបស់អ្នក។ អ្នកត្រូវប្រាកដថា អ្នកលាបឡេការពារកម្តៅថ្ងៃ ១៥នាទីមុនពេលចេញក្រៅដើម្បីឲ្យសារធាតុរបស់ឡេស្រូបចូលបានល្អ។

  1. កាត់បន្ថយស្បែកជ្រាវជ្រួញ

ស្បែកជ្រាវជ្រួញភាគច្រើននៅលើបរិវេទជុំវិញត្របកភ្នែក​ មូលហេតុដែលជ្រាវជ្រួញគឺដោយសារតែខ្វះជាតិញើស និងក្រពេញប្រេង​ជាហេតុធ្វើឲ្យខ្វះជាតិទឹកនៅក្រោមភ្នែក។ដើម្បីបង្ការបញ្ហានេះអ្នកគួរលាបក្រែមបំប៉នស្បែកមុខ ឬឡេដែលមានសំណើមជារៀងរាល់ព្រឹក ឬមុនពេលចូលគេង។

  1. ត្រួតពិនិត្យស្បែកមុខ

នៅពេលដែលសង្កេតឃើញថាស្បែកមុខរបស់អ្នកមានពណ៌ស្រអាប់ ជាំ និងមានមុនច្រើន អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យខាងផ្នែកសម្ជស្សដើម្បីធ្វើការព្យាបាល ឬទទួលបានការណែនាំផលិតផលលាបមុខដែលសាកសមសំរាប់ស្បែកមុខរបស់អ្នក៕

 

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រភព: timesofindia ដោយ: ជា បញ្ញា