អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងការចេញ-ចូលជនបរទេសមកកម្ពុជា

MC៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងការចេញ-ចូលជនបរទេសមកកម្ពុជា ដើម្បីរួមចំណែក ការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ។

 
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងការចេញ-ចូលជនបរទេសមកកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងការចេញ-ចូលជនបរទេសមកកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងការចេញ-ចូលជនបរទេសមកកម្ពុជា

ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៥ព្រឹទ្ធសភា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ទិសដៅការងារអនុវត្តន៍ បន្តឆ្នាំ២០២១ មានដូចជា

១-ការដោះស្រាយបញ្ចប់វិបត្តិនៃបញ្ហាជនបរទេសអន្តោប្រវេសន៍។

២-ពង្រឹងដំណើរការគ្រប់គ្រង ការចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។

៣-រៀបចំការគ្រប់គ្រង់វត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៤-ត្រួតពិនិត្យ ជំរុញឱ្យជនបរទេសគោរពច្បាប់ការងារ។

៥-ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។

ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ ក៏បានយកចិត្តទុកដាក់រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានសមស្របតាមសភាពការណ៍បច្ចុប្បន្ន។ ពង្រឹងបន្ថែមលើការគ្រប់គ្រងទន្នន័យអ្នកដំណើរ ទិន្នន័យមុខសញ្ញា។ ពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រង ការស្នាក់នៅក្នុងប្រទេសឱ្យកាន់តែច្បាស់លាស់។ យកចិត្តទុកដាក់ចង្អុលដឹកនាំការងារជនភៀសខ្លួនប្រកបដោយភាពបត់បែន ឆ្លាតវៃ។ បន្តខិតខំអភិវឌ្ឍអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យកាន់តែមានសមត្ថភាពថែមទៀតក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរ ប្រចាំការនៅ ច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមទាំងដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍។

លោកជំទាវបញ្ជាក់ថានេះគឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ឱ្យមន្ត្រីជំនាញដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែនផងដែរ៕

 

ប្រភព: ក្រសួងព័ត៌មាន