តោះមកដឹងអំពីតម្លៃ iPhone ស៊េរីក្រោយៗ ថាតើចុះថ្លៃបែបណាទៅបន្ទាប់ពីលិចចេញ iPhone13
បច្ចុប្បន្ន iPhone 13 បានចេញរូបរាងនិងបានចេញលក់នៅកម្ពុជាផងដែរហើយរឿងមួយទៀតគួរឲ្យសោកស្តាយគឺ iPhone ក៏បានឈប់ផលិតនឹងលក់នូវម៉ូដែល iPhone SE, iPhone XR, និង iPhone 12 Pro ទំហំ 256GB ទៀតហើយ។
ថ្មីៗនេះ Apple បានបង្ហាញទូរស័ព្ទទំនើបចុងក្រោយរបស់ខ្លួនគឺ iPhone13, iPhone13 Mini, iPhone13 Pro និង iPhone13 Pro Max នៅក្នុងព្រឹត្តិការណ៍ខែកញ្ញារបស់ក្រុមហ៊ុន Apple ផងដែរ។ ជាមួយនឹងការចេញលក់ម៉ូដែលថ្មីនេះហើយទូរសព្ទម៉ូដែលចាស់ៗមួយចំនួនរបស់ Apple ទទួលបានការបញ្ចុះតម្លៃ ហើយទូរស័ព្ទមួយចំនួនទៀតមិនត្រូវបានលក់ដោយក្រុមហ៊ុន Apple ទៀតទេ។ មុនពេលការប្រកាសរបស់ Apple នាពេលថ្មីៗនេះ iPhone 12, iPhone 12 Mini, iPhone 12 Pro, iPhone 12 Pro Max, iPhone 11 និង iPhone XR អាចរកទិញបានតាមរយៈគេហទំព័រនានា និងក្រុមហ៊ុនបានផងដែរ។ iPhone ជំនាន់ទី 2 នៃ iPhone SE ដែលងាយស្រួលប្រើ និងចំណាយតិចដែលត្រូវបានដាក់បង្ហាញនៅឆ្នាំ 2020 ក៏មានចេញលក់ផងដែរ។ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍ Apple កាលពីថ្ងៃទី 14 ខែកញ្ញា ក្រុមហ៊ុនបានដក iPhone ស៊េរីចាស់ៗជាច្រើនរបស់ខ្លួន រួមទាំង iPhone SE ទំហំ 256GB ផងដែរ។
គួរបញ្ជាក់ថាក្រុមហ៊ុន Apple មិនមានន័យថាទូរស័ព្ទម៉ូដែលចាស់ៗនេះនិងបានបាត់បង់នៅគ្រប់ប្រទេសនោះទេ។ អ្នកលក់រាយជាច្រើននៅតែស្តុកទុកម៉ូដែលទាំងអស់នេះហើយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Apple គឺ iOS 15 អាចប្រើជាមួយម៉ូដែលចាស់ៗជាច្រើនរួមមាន iPhone XS និង XS Max, iPhone XR, iPhone X, iPhone 8 និង 8 Plus, iPhone 7 និង 7 Plus, iPhone 6S និង 6S Plus, iPhone SE និង SE 2, iPod Touch នឹង(ជំនាន់ទី 7) រួមជាមួយនឹងត្រកូល iPhone 12 និង iPhone 11 ពេញលេញផងដែរ៕
ប្រភព: https://www.cnet.com/tech/mobile/buy-an-iphone-13-iphone-12-how-to-decide-whats-best-for-you/