ប្រធានបទ៖ ឧបករណ៍ទាំង 12 នេះជួយប្រែក្លាយផ្ទះរបស់អ្នកទៅជា Smart Home
បច្ចុប្បន្ននេះបច្ចេកវិទ្យា Smart Home គឺមានការដើរលឿនយ៉ាងខ្លាំងដែលធ្វើឲ្យមនុស្សមានភាពងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍ទាំងនោះ ។
ខាងក្រោមនេះគឺជា ឧបករណ៍ឆ្លាតវៃមានដូចជា៖
1. A smart speaker ៖ អត្ថប្រយោជន៍របស់វាគឺអាចចាក់តន្ត្រីនិងប្រើសម្លេងរបស់អ្នកដើម្បីបញ្ជាឧបករណ៍ផ្សេងទៀត ។
2. Smart Doorbell ៖ អត្ថប្រយោជន៍គឺមានកាមេរ៉ាជាប់មកជាមួយនឹងកណ្តឹងដើម្បីជាសុវត្ថិភាព។
3. Smart thermostat ៖ អត្ថប្រយោជន៍គឺជួយរក្សាស៊ីតុណ្ហភាពនៅក្នុងផ្ទះរបស់អ្នក។
4. Smart lights ៖ អត្ថប្រយោជន៍គឺងាយស្រួលក្នុងការបញ្ជាបិទឬបើកភ្លើងដោយការបំពងជាសម្លេង។
5. Smart plug ៖ ជាដុំដោតទៅក្នុងព្រីជញ្ជាំងដែលអាចបញ្ជាវាដោយស្មាតហ្វូនឬឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់អ្នក។
6. Smart switch ៖ ជាកុងតាក់ឆ្លាតវៃអាចបិទបើកដោយស្វ័យប្រវត្តិ និង អាចចាប់សញ្ញាបើកបិទភ្លើងដោយស្វ័យប្រវត្តិនៅពេលមាននរណាម្នាក់ដើរកាត់ផ្ទះ។
7. Smart buttons ៖ ដាក់ប៊ូតុងឆ្លាតវៃនៅក្បែរគ្រែដើម្បីបិទឬបន្ថយភ្លើង ចាក់សោទ្វារ កែតម្រូវកម្តៅ និងកំណត់សំឡេងរោទិ៍នៅលើឧបករណ៍បំពងសំឡេងឆ្លាតវៃរបស់អ្នក។
8. Smart lock ៖ សោឆ្លាតវៃបង្កភាពងាយស្រួលសម្រាប់ការចេញចូលដោយប្រើក្រយៅដៃ ឬផ្ទៃមុខដើម្បីស្កេននិងលេខសម្ងាត់ ។
9. Smart motion sensor ៖ ជាឧបករណ៍ចាប់សញ្ញាឆ្លាតវៃដោយប្រើចលនាឬការបញ្ជាដោយផ្ទាល់។
10. Google Nest Protect fire and CO alarm ៖ សំឡេងរោទិ៍ភ្លើងឆ្លាតវៃ និងឧបករណ៍ចាប់ CO អាចជួយធ្វើឱ្យសុវត្ថិភាពផ្ទះរបស់អ្នកដោយស្វ័យប្រវត្តិ។
11. Smart blinds ៖ អត្ថប្រយោជន៍របស់វាគឺជាប់ទាក់ទងទៅនឹងវាំងនន ព្រោះវាអាចបញ្ជាឲ្យទម្លាក់វាំងននពេលដែលមានពន្លឺថ្ងៃចាំងចូលផ្ទះ ។
12. Smart Home Hub ៖ ស្រដៀងនឹងដុំ wifi ដែលមានតួនាទីភ្ជាប់ទៅនឹងឧបករណ៍នៅក្នុងផ្ទះដែលប្រើ wifiដើម្បីដំណើរការ ៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា