កម្ពុជា-ចិនរួមគ្នាបង្កើតបណ្ណាល័យឌីជីថលសម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀនបានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំជំនួបពិភាក្សាការបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀនសម្រាប់ពង្រីកការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា រវាងលោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងឯកឧត្តម អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

 
កម្ពុជា-ចិនរួមគ្នាបង្កើតបណ្ណាល័យឌីជីថលសម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀនបានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា
កម្ពុជា-ចិនរួមគ្នាបង្កើតបណ្ណាល័យឌីជីថលសម្រាប់ផ្តល់ព័ត៌មានចំណេះដឹងពីបញ្ហាគ្រឿងញៀនបានកាន់តែទូលំទូលាយដល់អ្នកសិក្សានៅកម្ពុជា

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា៖

លោកលី ជិញហ្វឹង បានថ្លែងប្រាប់ពីសារបាននៃការបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀន គឺកើតឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហើយថ្នាក់ដឹកនាំយើងបានឯកភាព ជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីថលដ៏មានសារ:សំខាន់នេះដែលទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លាអាមេរិក។

ចុងបញ្ចប់នៃជំនួបភាគីទាំងពីរឯកភាពបន្តការងារបច្ចេកទេសដើម្បីបង្កើតបណ្ណាល័យឌីជីថលប្រឆាំងគ្រឿងញៀនឱ្យដំណើរការទៅបានដោយជោគជ័យតាមការចង់បានរបស់ថ្នាក់ដឹកនាំប្រទេសយើងទាំងពីរកម្ពុជា-ចិន៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន