ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៨៨នាក់ ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ ខណ:មានអ្នកជាសះស្បើយនៅថ្ងៃនេះ ចំនួន ៨៨នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៨១៨នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១៤៣០នាក់។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៥៤នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៣២នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ៤៧នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ០៥នាក់
+មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ មានចំនួន ៩២នាក់
+មន្ទីរពេទ្យបង្អែកជ័យជំន: ខេត្តកណ្តាល មានចំនួន ១៧០នាក់
+សណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ មានចំនួន ១២៥នាក់
+មន្ទីរពេទ្យខេត្តស្វាយរៀង មានចំនួន ០២នាក់
+មន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន ១៤នាក់
+មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មានចំនួន ០៣នាក់
+មន្ទីរពេទ្យ ខេត្តព្រៃវែង មានចំនួន ៤៣នាក់
+មន្ទីរពេទ្យ ខេត្តកំពង់ចាម មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តសៀមរាប មានចំនួន ០១នាក់
+មន្ទីរពេទ្យខេត្តបាត់ដំបង មានចំនួន ០១នាក់
+ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់
+រង់ចាំបញ្ចូលទៅកន្លែងសម្រាក មានចំនួន ១៨នាក់
ជាមួយគ្នានេះ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៥នាក់គឺជាអ្នកដែលជាប់ពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបមានចំនួន ១៤៣០ករណី ក្នុងនោះមានអ្នកជំងឺ ៨១៨នាក់បានជាសះស្បើយ ខណ:មាន ៦០៩នាក់កំពុងសម្រាកព្យាបាល៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល