ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដឹកហឹបវិញ្ញាសាទាំងអស់ចេញពីរាជធានីភ្នំពេញ
គិតមកត្រឹមម៉ោង០៩:៥០ព្រឹកមិញនេះ ហឹបវិញ្ញាសាទាំងអស់ ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ សំដៅទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរដល់ ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពតាមផ្លូវក្នុងការបំពេញបេសកកម្មដឹកជញ្ជូនវិញ្ញាសាទៅកាន់បណ្ដាខេត្តនានា។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា៕