តោះមកដឹង! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែតុលានេះ

ភ្នំពេញ: បើយោងតាមផេកហ្វេសបុក (Facebook)របស់ក្រសួងពាណិជ្ជកម្មដែលបានចុះផ្សាយកាលពីថ្ងៃទី0១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបានធ្វើការស្រង់នូវតម្លៃប្រេងឥន្ធនៈឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ ស្តីពីការកំណត់រូបមន្តសម្រាប់ការកែសម្រួលថ្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជា។

 
តោះមកដឹង! តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងខែតុលានេះ

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីម្សិលមិញថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០​ តម្លៃប្រេង គឺក្រុមហ៊ុននឹងត្រូវលក់ ៣.២០២ រៀល/លីត្រ សំរាប់សាំងធម្មតា EA92 និង ២.៧៧៦ រៀល/លីត្រ សំរាប់ប្រេងម៉ាស៊ូត។

ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយចំនួន ៤សេនដុល្លារ/លីត្រ។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តដែលត្រូវលក់ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នឹងចុះមក ៣.០៥០រៀល/លីត្រ សំរាប់សាំងធម្មតា EA92 និង ២.៦០០រៀល/លីត្រ សំរាប់ប្រេងម៉ាស៊ូត៕

 

ប្រភព: ក្រសួងពាណិជ្ជកម្ម