[មានវីដេអូ] សោកស្តាយណាស់! ភូមិវប្បធម៍កម្ពុជានៅខេត្តសៀមរាប ប្រកាសបិទអាជីវកម្ម នៅថ្ងៃ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុននេះ
សោកស្តាយណាស់! ភូមិវប្បធម៍កម្ពុជានៅខេត្តសៀមរាប ប្រកាសបិទអាជីវកម្ម នៅថ្ងៃ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុននេះ ប៉ុន្តែនៅក្នុងព្រះរាជពិធី បុណ្យអុំទូក ខាងមុនយេីងនឹងមានរៀបចំ កម្មវិធី ផ្សេងៗ ទទួលភ្ញៀវទេសចរណ៍ជាធម្មតា។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៍ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ នេះ បានឱ្យយេីងដឹងថា បញ្ហាកូវីដ១៩បានធ្វើអោយភ្ញៀវមកចូលទស្សនានៅភូមិវប្បធម៍ធ្លាក់ចុះយ៉ាងគំហុកជាច្រើនខែ ដែលជាហេតុធ្វើអោយក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ
លើសពីនេះទៅទៀតក្រុមហ៊ុន មិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មបន្តទៅមុខទៀតបានទេ ។ ដូចច្នេះហើយ ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅ ភូមិវប្បធម៍ខេត្តសៀមរាប នឹងបិទអាជីវកម្មទាំងស្រុង ។
ចំណែកឯបុគ្គលិកនៅភូមិវប្បធម៍វិញនឹងត្រូវបានបញ្ចប់កិច្ចសន្យាការងារហើយក្រុមហ៊ុននឹងទូទាត់សំណងទាំងអស់ជូនបុគ្គលិកស្របតាមបទបញ្ញាត្តិច្បាប់ស្តីពីការងារ ។
យ៉ាងណាមិញប្រជាពលរដ្ឋ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះដំណឹងនេះ៕សូមទស្សនាវីដេអូខាងក្រោម :
ប្រភព : ខេត្តសៀមរាប