អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានគិតត្រឹមព្រឹកម៉ោង៧ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា កម្ពុជាព្យាបាលអ្នកឆ្លងកូវីដ១៩ជាពីរនាក់បន្ថែមទៀត ខណៈមិនមានអ្នកឆ្លងថ្មីនោះឡើយ ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលសរុបនៅសល់ត្រឹម៣នាក់ប៉ុណ្ណោះ។

 
អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច
អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច
អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច
អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច
អ្នកកំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជាសល់ត្រឹមតែ៣នាក់ប៉ុណ្ណោះ ទោះជាយ៉ាងណាក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច

 

គិតមកដល់ពេលនេះ អ្នកជាសះស្បើយសរុបមានចំនួន ១១៩ករណី ឬប្រមាណជាង ៩៧%នៃអ្នកឆ្លងសរុបនៅទូទាំងប្រទេស ដែលមានចំនួន១២២ករណី។

សូមរម្លឹកផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែមេសា​ កម្ពុជាបានយកវត្ថុវិភាគសរុបចំនួន ១១,៥៧៦​ សំណាកមកធ្វើវិភាគនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈមានចំនួន ៧២៣ សំណាកក្នុងប្រជាជន១លាននាក់ ដែលជាចំនួនច្រើនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋនៅតែបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ខណៈការរាតត្បាតនៃជំងឺកូវីដ១៩នៅលើសកលលោក និងនៅក្នុងបណ្តាប្រទេសក្នុងតំបន់មានស្ថានភាពមិនទានធូរស្រាលនៅឡើយ ហើយប្រទេសកម្ពុជាក៏ស្ថិតក្នុងដំណាក់កាលផុយស្រួយដែរ៕

 

ដោយ៖ ចាប មិថុនា