ឥឡូវនេះក្រុមហ៊ុន Netflix អនុញ្ញាតឱ្យអ្នកមើលរឿងមួយចំនួនដោយគ្មានគណនី

ឥឡូវអ្នកអាចមើលរឿងដែលមាននៅក្នុង Netflix បានដោយគ្មានគណនី។កាលពីមុនអ្នកអាចចុះឈ្មោះសាកល្បងមើលដោយឥតគិតថ្លៃ ប៉ុន្តែអ្វីដែលងាយស្រួលជាងវិធីមុនទៅទៀតនោះគឺអ្នកអាចមើលតាមកម្មវិធីផ្សាយផ្ទាល់បានតែម្តង (streaming platform) ដោយមិនចាំបាច់មានគណនី។នេះបើតាមការចុះផ្សាយរបស់គេហទំព័រ gsmarena។

 
ឥឡូវនេះក្រុមហ៊ុន Netflix អនុញ្ញាតឱ្យអ្នកមើលរឿងមួយចំនួនដោយគ្មានគណនី
ឥឡូវនេះក្រុមហ៊ុន Netflix អនុញ្ញាតឱ្យអ្នកមើលរឿងមួយចំនួនដោយគ្មានគណនី

អ្នកអាចមើលរឿងប្លែកៗជាច្រើនដែលអ្នកចូលចិត្តមានដូចជា Stranger Things, the meme-inspiring Bird Box  និងរឿងសំបូរបែបជាច្រើនទៀតដែលមាននៅក្នុងកម្មវិធីទូរទស្សន៍និងភាពយន្តខាងក្រោម។ សូមបញ្ជាក់ថាអ្នកអាចមើលបានតែរឿងភាគដំបូងតែប៉ុនោះ ដូច្នេះប្រសិនបើអ្នកចង់ស្វែងរករឿងដែលអ្នកចូលចិត្តនិងមើលភាគបន្ទាប់ អ្នកត្រូវមានគណនីដើម្បីអាចបានមើលរឿងទាំងនោះ។

ដើម្បីអាចចូលទៅមើលរឿងបានសូមចុចលីងខាងក្រោម:

this page on Netflix 

បន្ថែមពីនេះអ្នកត្រូវប្រើប្រាស់កម្មវីធី browser ដែលមាននៅលើ desktop និងទូរស័ព្ទ Android។ ចំពោះអ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ios គឺមិនអាចមើលរឿងទាំងនេះបានទេ។លើសពីនេះទៅទៀត ចំពោះអ្នកដែលប្រើប្រាស់កម្មវិធី Netflix នៅលើទូរស័ព្ទ និង​smart TVក៏មិនអាចមើលបានដែរ។

 

ទាំងនេះគឺជារឿងដែលអ្នកអាចមើលបាននៅលើ Netflix

 • TV shows
  • Stranger Things
  • Elite
  • Boss Baby
  • When They See Us
  • Love is Blind
  • Our Planet
  • Grace and Frankie
 • Movies
  • Murder Mystery
  • Bird Box
  • The Two Popes

 

 

 

ប្រភព: gsmarena ដោយ: ជា បញ្ញា