យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជាង ១៦ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍នេះ

ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួន ១៦៦ ២១០ នាក់ បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស ចាក់ដូសជំរុញ (ដូសទី៣) បានចំនួន ៤ ៦១៦ ២៣៩ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

 
យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ សម្រេចបានជាង ១៦ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍នេះ

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៤ ០៩៥៣៧៧ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៣ ៥៤៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨៤% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៥ ៤៧៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៥ ៧១៣ នាក់ ដែលស្មើនឹង ៩៩.៣៥% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៥ ៤៩៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៤ ៥៦២ នាក់ ដែលស្មើនឹង ១០៥.៧០% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៧ ២៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៣៤ ២០៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៤.២៦%។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥២% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោក៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន