ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ៤០នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤០នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ០៦នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ២២៧៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៦នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១១៧២នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ២២៧៣នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៤០នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១០៨៧នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២២៧៣ករណី ខណ:មានអ្នកជំងឺ ១១៧២នាក់បានជាសះស្បើយ និងមានករណីស្លាប់ចំនួន ១១នាក់៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល